រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាបញ្ជូនពលរដ្ឋថៃ ៣៩នាក់ ចេញពីប្រទេស និងទទួលពលរដ្ឋខ្មែរ ៥៣នាក់ ពីអាជ្ញាធរថៃ

អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហេង សុវណ្ណ នាយប៉ុស្តិ៍ស្ដីទី បានដឹកនាំមន្ត្រីក្រោមឱវាទសហការបញ្ជូនពលរដ្ឋថៃចំនួន ៣៩នាក់ ក្នុងនោះស្ត្រី ១៦នាក់ ចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសចប់ ពាក់ព័ន្ធនឹងបទលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងការចូលដោយទុច្ចរិតក្នុងទីលានយោធា។ ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាក៏បានទទួលពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃសរុបចំនួន ៥៣នាក់ ក្នុងនោះមានស្ត្រី ០៨នាក់ និងកុមារ ០៥នាក់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហេង សុវណ្ណ នាយប៉ុស្តិ៍ស្ដីទី បានដឹកនាំមន្ត្រីក្រោមឱវាទសហការបញ្ជូនពលរដ្ឋថៃចំនួន ៣៩នាក់ ក្នុងនោះស្ត្រី ១៦នាក់ ចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសចប់ ពាក់ព័ន្ធនឹងបទលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងការចូលដោយទុច្ចរិតក្នុងទីលានយោធា។ ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាក៏បានទទួលពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃសរុបចំនួន ៥៣នាក់ ក្នុងនោះមានស្ត្រី ០៨នាក់ និងកុមារ ០៥នាក់។ ក្នុងឱកាសនោះ មន្ត្រីបានរៀបចំផ្តល់អាហារសម្រន់ រួមមានបាយ និងទឹកសុទ្ធជូនដល់ពលរដ្ឋទាំងអស់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅបណ្តោះអាសន្ន។ បន្ទាប់ពីទទួលពលរដ្ឋខ្មែររួច មន្ត្រីប៉ុស្តិ៍បានធ្វើការសម្រង់សាវតា និងរក្សាទុកព័ត៌មាននៅក្នុងអង្គភាពតាមនីតិវិធី មុននឹងរៀបចំដឹកជញ្ជូនពួកគាត់ទៅប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីបន្តអនុវត្តនីតិវិធីពាក់ព័ន្ធ៕ ដោយ៖សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "19494",
  "languageVersionId": "20947",
  "visibilityVersion": "4",
  "versionToken": "a1.datjbPAxczZU25KwX_9MiCbuBuqz4XCESBnOyrwPiYg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។