រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងបរិស្ថាន ប្រកាសថា គុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងកម្រិត «ល្អណាស់» នៅគ្រប់រាជធានី-ខេត្ត

ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលទ្ធផលនៃការតាមដានចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី១០ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញថា គុណភាពខ្យល់ទូទាំងប្រទេសមានភាពល្អប្រសើរខ្លាំង។ តាមការបញ្ជាក់ពីក្រុមការងារជំនាញ កំហាប់ភាគល្អិតនិចល (PM2.5) គិតជាមធ្យមមានត្រឹមតែ ៥,៧៩ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះគឺទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងខ្លាំង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលទ្ធផលនៃការតាមដានចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី១០ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញថា គុណភាពខ្យល់ទូទាំងប្រទេសមានភាពល្អប្រសើរខ្លាំង។ តាមការបញ្ជាក់ពីក្រុមការងារជំនាញ កំហាប់ភាគល្អិតនិចល (PM2.5) គិតជាមធ្យមមានត្រឹមតែ ៥,៧៩ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះគឺទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងខ្លាំង។ ដោយផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index - AQI) ស្ថានភាពខ្យល់ក្នុងប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងកម្រិត «ល្អណាស់» (និមិត្តសញ្ញាពណ៌ខៀវ)។ ស្ថានភាពគុណភាពខ្យល់ល្អប្រសើរ (កម្រិតពណ៌ខៀវ) នេះ បានគ្របដណ្តប់លើគ្រប់រាជធានី-ខេត្តទាំង ២៥ រួមមាន៖ រាជធានីភ្នំពេញ, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ចាម, កំពង់ឆ្នាំង, កណ្តាល, កំពង់ស្ពឺ, ប៉ៃលិន, មណ្ឌលគិរី, ក្រចេះ, កោះកុង, ស្វាយរៀង, តាកែវ, ត្បូងឃ្មុំ, កែប, ពោធិ៍សាត់, កំពង់ធំ, កំពត, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារ, ព្រះសីហនុ, ព្រៃវែង និងឧត្តរមានជ័យ៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "19619",
  "languageVersionId": "21086",
  "visibilityVersion": "3",
  "versionToken": "a1.J6HkujQYSlpd97NTitfpJepdKJsB0GgSW3rSh56v-2A"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។