រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន(អន្តរកាល) ទាំង៧ប្រទេសដឹកនាំដោយម៉ាឡេស៊ី នឹងទៅសង្កេតការណ៍នៅទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

សេចក្តីសង្ខេប

ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ដែលមានសមាជិកមកពី ៧ ប្រទេស និងដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា នឹងចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅតំបន់រងផលប៉ះពាល់ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ក្រសួងការពារជាតិបានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (ASEAN Defense Attaché Observer Group (Interim)) ដែលមាន ៧ ប្រទេសដឹកនាំដោយអនុពន្ធយោធាម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ នឹងអញ្ជើញចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។ 

អនុពន្ធយោធានប្រទេសចំនួន៦ ទៀតរួមមាន៖ 

១. ប្រទេសឥណ្ឌូនេស៊ី 

២. ប្រទេសឡាវ 

៣. ប្រទេសមីយ៉ាន់ម៉ា 

៤. ប្រទេសហ្វីលីពីន 

៥. ប្រទេសសិង្ហបុរី 

៦. ប្រទេសវៀតណាម។

ប្រភព៖ ក្រសួងការពារជាតិ

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…