រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសពៅទៅស្គាល់ទីកន្លែងកំណើត រំឭកអនុស្សាវរីយ៍កាលពី ៤៩ឆ្នាំមុន ក្នុងសម័យប៉ុលពត

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពបងប្រុស ហ៊ុន កំសត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំកូនប្រុសពៅទៅទស្សនាទីកន្លែងដែលសម្ដេចបានចាប់កំណើតកាលពី ៤៩ឆ្នាំមុន ស្ថិតនៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងដំណើរនោះ សម្ដេចបានរំឭកប្រាប់កូនប្រុសពីស្ថានភាពនៃការចាប់កំណើតក្នុងសម័យប៉ុលពត ដោយបញ្ជាក់ថា កាលនោះមិនមានសម្ភារៈ និងសេវាថែទាំសុខភាពល្អប្រសើរដូចបច្ចុប្បន្នឡើយ។

នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពបងប្រុស ហ៊ុន កំសត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំកូនប្រុសពៅទៅទស្សនាទីកន្លែងដែលសម្ដេចបានចាប់កំណើតកាលពី ៤៩ឆ្នាំមុន ស្ថិតនៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងដំណើរនោះ សម្ដេចបានរំឭកប្រាប់កូនប្រុសពីស្ថានភាពនៃការចាប់កំណើតក្នុងសម័យប៉ុលពត ដោយបញ្ជាក់ថា កាលនោះមិនមានសម្ភារៈ និងសេវាថែទាំសុខភាពល្អប្រសើរដូចបច្ចុប្បន្នឡើយ។ កន្លែងសម្រាលមានត្រឹមគ្រែឈើមួយនៅក្នុងអគារឈើតូចមួយប៉ុណ្ណោះ ហើយនៅពេលនោះ លោកយាយ និងសម្ដេចមានតែពីរនាក់ម្ដាយនិងកូន ដោយលោកតាមិនបាននៅជាមួយឡើយ។

ការត្រឡប់ទៅកាន់ទីកន្លែងកំណើត និងការចែករំលែករឿងរ៉ាវពីអតីតកាលនេះ គឺជាឱកាសមួយដែលសម្ដេចបានបង្ហាញកូនប្រុសពីប្រវត្តិដើមកំណើតរបស់ខ្លួន ព្រមទាំងរំឭកពីការលំបាកក្នុងជីវភាពរស់នៅនាសម័យប៉ុលពត ដែលខុសគ្នាយ៉ាងខ្លាំងពីស្ថានភាពរស់នៅ និងការថែទាំសុខភាពក្នុងសម័យបច្ចុប្បន្ន៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…