រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រមុខការពារជាតិបានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ នៅសាលាពលទាហានយោធភូមិភាគទី៤ ខេត្តសៀមរាប

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

Click KPS99TV To Know More !

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅសាលាពលទាហានយោធភូមិភាគទី៤ ខេត្តសៀមរាប។ ការបើកវគ្គនេះជាការចាប់ផ្តើមដំណើរការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ដំបូង ដោយមានការជ្រើសរើសយុវជនជាង ៥.០០០នាក់ ឱ្យចូលរួមបំពេញកាតព្វកិច្ចយោធា។

ការហ្វឹកហ្វឺននេះមានគោលដៅបណ្តុះបណ្តាលយោធិនឱ្យមានចំណេះដឹង ជំនាញយោធា សមត្ថភាព និងវិន័យ ដើម្បីត្រៀមខ្លួនបំពេញភារកិច្ចក្នុងវិស័យការពារជាតិ។ ការជ្រើសរើសយុវជនក្នុងចំនួនដ៏ច្រើននេះ ក៏បង្ហាញពីការចាប់ផ្តើមអនុវត្តគោលនយោបាយកាតព្វកិច្ចយោធា ក្នុងការបង្កើនធនធានមនុស្ស និងសមត្ថភាពកងកម្លាំងការពារជាតិរបស់កម្ពុជា។
វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការពង្រឹងការត្រៀមខ្លួនរបស់យុវជនក្នុងការបម្រើជាតិ និងការពារបូរណភាពទឹកដី ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការទទួលខុសត្រូវ និងភាពជាពលរដ្ឋល្អក្នុងសង្គម៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…