រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា រៀបចំកិច្ចប្រជុំក្រុមការងារស្ម័គ្រចិត្ត ដើម្បីធានាជោគជ័យនៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី»

ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី ព្រមទាំងលោកជំទាវ ប៉ែន មុនីមករា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរួមគ្នាដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្ម័គ្រចិត្តប្រមាណ ១៥០នាក់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងរៀបចំព្រឹត្តិការណ៍ដោយផ្ទាល់។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ សម្រាប់ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី ព្រមទាំងលោកជំទាវ ប៉ែន មុនីមករា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរួមគ្នាដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្ម័គ្រចិត្តប្រមាណ ១៥០នាក់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងរៀបចំព្រឹត្តិការណ៍ដោយផ្ទាល់។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ សម្រាប់ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំបានបង្ហាញពីប្លង់ទីតាំង ជម្រាបជូនពីកម្មវិធី និងសកម្មភាពប្រចាំថ្ងៃ ព្រមទាំងបានបែងចែកតួនាទី និងការទទួលខុសត្រូវដល់ក្រុមការងារស្ម័គ្រចិត្តនីមួយៗឱ្យបានច្បាស់លាស់។

ការតម្រង់ទិសនេះ គោលបំណងពង្រឹងសាមគ្គីភាព និងធានាថាអ្នកស្ម័គ្រចិត្តទាំងអស់យល់ដឹងច្បាស់ពីភារកិច្ចរបស់ខ្លួន ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវ ផ្តល់ព័ត៌មាន សម្របសម្រួលកម្មវិធី និងរក្សាសណ្តាប់ធ្នាប់ ដើម្បីឱ្យព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យត្រចះត្រចង់៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…