រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍ឆ្នាំ២០២៦

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមកិច្ចប្រជុំពេញអង្គទ្វេភាគីស្តីពីការងារអន្តោប្រវេសន៍ជាមួយនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ផេតដាវង្ស កែវកាន់យ៉ា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអន្តោប្រវេសន៍នៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ភាគីកម្ពុជា និងឡាវ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការការងារអន្តោប្រវេសន៍ប្រចាំឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។ ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ ព្រមទាំងពិភាក្សាលើចំណុចសំខាន់ៗ ដើម្បីស្វែងរកការយល់ឃើញរួមក្នុងការអនុវត្តការងារអន្តោប្រវេសន៍ឱ្យកាន់តែមានប្រសិទ្ធភាព។
លទ្ធផលនៃកិច្ចប្រជុំនេះបានបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា និងឡាវ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអន្តោប្រវេសន៍ ព្រមទាំងលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅថែមទៀត។

ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ លើវិស័យអន្តោប្រវេសន៍ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចល័តភាពឆ្លងដែន និងការឆ្លើយតបចំពោះបទល្មើសឆ្លងដែននានា។ តាមរយៈការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងការសម្របសម្រួលរវាងស្ថាប័នជំនាញ ប្រទេសទាំងពីរអាចពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ទប់ស្កាត់សកម្មភាពខុសច្បាប់ និងធានាបាននូវសន្តិសុខតាមព្រំដែន។ ជាមួយគ្នានេះ កិច្ចសហការនេះក៏រួមចំណែកសម្រួលការធ្វើដំណើរស្របច្បាប់ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរឱ្យកាន់តែរឹងមាំ៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…