ស្រុកព្រៃនប់៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកសៀវភៅសរសេរ និងសម្ភារសិក្សា ជូនដល់ក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន ៤ ក្នុស្រុកព្រៃនប់ រួមមាន៖ សាលាបឋមសិក្សាព្រែកស្វាយ សាលាបឋមសិក្សាហ៊ុនសែនដំឡូងមី សាលាបឋមសិក្សាមនោរម្យ សាលាបឋមសិក្សាអន្លង់ក្រពើ។
សកម្មភាពដ៏ថ្លៃថ្លានេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរដែនដី ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងជំរុញទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ យកចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែពូកែ។

សៀវភៅ និងសម្ភារសិក្សាទាំងនេះ នឹងក្លាយជាឧបករណ៍ដ៏មានតម្លៃក្នុងការសិក្សារៀនសូត្រ ជាកម្លាំងចិត្ត និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់កសាងអនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗសិស្សានុសិស្ស ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិនាពេលអនាគត៕ ដោយ៖ ប៉ៃ សុឃីម









