រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុអាចមានភ្លៀង និងខ្យល់កន្ត្រាក់ កម្ពស់រលកមធ្យមអតិបរមា ១,៥០ ម៉ែត្រ

សេចក្តីសង្ខេប

ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា នៅថ្ងៃទី២១ សីហា ខេត្តព្រះសីហនុអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដោយកម្ពស់រលកមធ្យមអាចមានពី ០,៥០ ដល់ ១,៥០ ម៉ែត្រ។

អាកាសធាតុថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០% ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា 0,៥០ម៉ែត្រ  និងអតិបរមា១,៥០ម៉ែត្រ។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែ ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

ឥទ្ធិពលនេះ នឹងជះលើខេត្តជាប់ឆ្នេរសមុទ្រមួយចំនួនទៀតនៅកម្ពុជា ដូចជា ខេត្តកោះកុង កំពត កែប ជួរភ្នំបូកគោ និងខេត្តព្រះសីហនុ៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…