រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ប្រកាសគាំទ្រការអនុវត្តកុងសុងស៊ីស ក្រោយសម្រេចក្នុងកិច្ចប្រជុំកំពូលនានា រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ

សេចក្តីសង្ខេប

ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពិន ថ្លែងថ្ងៃទី២១ សីហា ថាចិនគាំទ្រការអនុវត្តការឯកភាពពីជំនួបពូត្រាចាយ៉ា កិច្ចប្រជុំ GBC និងជំនួបរដ្ឋមន្ត្រីការបរទេសនៅអាននីង ដើម្បីពង្រឹងបទឈប់បាញ់កម្ពុជា–ថៃ។

នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីស ដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូលនៅទឺក្រុង Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ដែលធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃឱ្យប្រក្រតីឡើងវិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបន្តថា ប្រទេសចិននឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…