រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លេខាធិការដ្ឋាន RBC កម្ពុជា–ថៃ បញ្ចប់កិច្ចប្រជុំនៅប៉ៃលិន និងត្រៀមកិច្ចប្រជុំវិសាមញ្ញ

សេចក្តីសង្ខេប

លេខាធិការដ្ឋាន RBC កម្ពុជា–ថៃ បានពិនិត្យកំណត់ហេតុព្រមព្រៀងនៅខេត្តប៉ៃលិន ថ្ងៃទី២៤ ខែសីហា ដើម្បីត្រៀមកិច្ចប្រជុំវិសាមញ្ញថ្ងៃទី២៥។

កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ បានចាប់ផ្តើមនៅវេលាម៉ោង ៩:២៥នាទីព្រឹក នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ហើយបានបញ្ចប់នៅវេលាម៉ោង ០២៖០០នាទីរសៀលថ្ងៃដដែល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តប៉ៃលិន ស្របតាមកម្មវិធីដែលភាគីទាំងពីរបានឯកភាពគ្នា។

ក្រោយបើកកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើចំណុចលម្អិតលើកំណត់ហេតុព្រមព្រៀង។ ជាលទ្ធផលបន្ទាប់ពីកិច្ចពិភាក្សាគ្នារួចមក កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ បានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ នៅថ្ងៃស្អែកទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…