ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍ថា នៅព្រឹកថ្ងៃទី២៥ ខែសីហា លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យការដំឡើងកាមេរ៉ាសុវត្ថិភាពតាមទីតាំងសំខាន់ៗក្នុងខេត្ត។
អភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធបានចូលរួមផ្តល់មតិ និងសម្របសម្រួលការងារតាមទីតាំងទាំងនោះ។
ការងារនេះមានគោលបំណងពង្រឹងសុវត្ថិភាពសាធារណៈ និងការឆ្លើយតបនឹងហេតុការណ៍បន្ទាន់ ការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋ បង្កើនការត្រួតពិនិត្យសន្តិសុខ និងជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ។
រៀបរៀងដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ។












