រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្នុងចំណោមក្រុមហ៊ុននាំចេញអង្ករ ៥១ក្រុមហ៊ុន ទៅកាន់ទីផ្សារ ៦៦ ប្រទេស កម្ពុជាបាននាំចេញទៅចិន និងហុងកុងចំនួន ១១៦,៣២០ តោន មានតម្លៃសរុប ៦៨.៨៦ លានដុល្លារ

សេចក្តីសង្ខេប

ក្នុង៨ខែឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករ៤៧២ ៨០៣តោន តម្លៃប្រមាណ៣៤៨លានដុល្លារ តាមក្រុមហ៊ុន៥១ ទៅគោលដៅ៦៦។ ក្នុងនោះ ចិននិងហុងកុងទទួលអង្ករ១១៦ ៣២០តោន។

បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៨៧% ប្រភេទអង្ករសគ្រាប់វែង ៩.៧២% អង្ករចំហ៊ុយ ១% អង្ករសរីរាង្គចំនួន ១.៨៣% និងអង្ករផ្សេងៗចំនួន ០.៤៥% ។ ហើយប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៨៤៨ ៨៣៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ១១១៤.២៥ លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៧២ ៨០៣តោន គិតជាទឹកប្រាក់ ៣៤៨លានដុល្លារអាមេរិក។

អង្ករជិត៥០ម៉ឺនតោនេះ ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២៦ ៩១០ តោន គិតជាទឹកប្រាក់ចំនួន ១៧៦.៣៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១១៦ ៣២០ តោន គិតជាទឹកប្រាក់ចំនួន ៦៨.៨៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ៦២ ១៥៨ តោន គិតជាទឹកប្រាក់ចំនួន ៤៣.៥០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៧ ៤១១ តោន គិតជាទឹកប្រាក់ចំនួន ៥៩.៤៨ លានដុល្លារសហរដ្ឋអាមេរិក៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…