រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា អំពាវនាវឲ្យថៃដោះលែងយោធា ១៨ នាក់វិលត្រឡប់ក្នុងលក្ខណៈសុវត្ថិភាព

សេចក្តីសង្ខេប

កម្ពុជាអំពាវនាវឱ្យថៃដោះលែងយោធាកម្ពុជា១៨នាក់ឱ្យបានឆាប់ និងដោយសុវត្ថិភាព ខណៈការឃុំខ្លួនឈានដល់ថ្ងៃទី៤៨ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ រដ្ឋាភិបាលបញ្ជាក់ថា កំពុងប្រើគ្រប់យន្តការដើម្បីដោះស្រាយ និងមិនបោះបង់កងកម្លាំងរបស់ខ្លួនឡើយ។

(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃទី៤៨ ដែលយោធាវីរបុរសកម្ពុជាចំនួន ១៨ នាក់ ត្រូវបានកងកម្លាំងយោធាថៃចាប់ខ្លួន និងគ្រប់គ្រងនៅក្រោមការឃុំខ្លួន។

រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យភាគីថៃ ដោះលែងយោធាទាំង១៨នាក់វិលត្រឡប់មកប្រទេសឲ្យបានឆាប់រហ័សបំផុត ដើម្បីអាចជួបជុំគ្រួសារវិញដោយសុវត្ថិភាព និងស្របតាមកាតព្វកិច្ចមនុស្សធម៌អន្តរជាតិ។

សេចក្តីប្រកាសរដ្ឋាភិបាល បានលើកឡើងថា កម្ពុជាបាន និងកំពុងប្រើប្រាស់គ្រប់យន្តការទាំងអស់ ដើម្បីដោះស្រាយករណីនេះជាបន្ទាន់ ដោយមានគោលបំណងឲ្យភាគីថៃដោះលែងកងកម្លាំងកម្ពុជាទាំងអស់ក្នុងលក្ខណៈសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា មិនដែលបោះបង់ឲ្យកងកម្លាំងទាហានណាម្នាក់ត្រូវចោលឡើយ ទោះជាក្នុងស្ថានភាព ឬកាលៈទេសៈអ្វីក៏ដោយ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…