រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ឥណ្ឌា ជួបពិភាក្សាការងារនៅក្រសួងការពារជាតិ

សេចក្តីសង្ខេប

រដ្ឋលេខាធិការក្រសួងការពារជាតិ រ៉ាត់ ដារ៉ារ័ត្ន បានទទួលជួបអនុព័ន្ធយោធាឥណ្ឌា S. Muthukrishnan នៅទីស្តីការក្រសួង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ កិច្ចពិភាក្សាផ្តោតលើការពង្រឹងមិត្តភាព និងសហប្រតិបត្តិការយោធារវាងកម្ពុជានិងឥណ្ឌា។

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក S. Muthukrishnan អនុព័ន្ធយោធាឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

កិច្ចជួបនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ដោយមានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។

គោលបំណងនៃកិច្ចជួបនេះ គឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងជំរុញសហប្រតិបត្តិការយោធារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…