រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ជួយកាត់បន្ថយបញ្ហាចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ

សេចក្តីសង្ខេប

ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ដែលស្គាល់ថាស្ពានអាកាសផ្សារដីហុយ ស្ថិតនៅប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីនិងផ្លូវហាណូយ។ ស្ពានមានប្រវែង៩៤២ម៉ែត្រ និងបានសម្ពោធនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជួយសម្រួលលំហូរចរាចរណ៍នៅភ្នំពេញ។

(ភ្នំពេញ)៖ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬដែលគេស្គាល់ថា “ស្ពានអាកាសផ្សារដីហុយ” គឺជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយសម្រួលលំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ស្ពាននេះមានប្រវែងសរុប ៩៤២ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ កម្ពស់ ៥,២០ ម៉ែត្រ ហើយស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ (១០១៩)។ ស្ពានត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៩ គ្រាប់ ដែលមានទាំងស្ថិតក្នុងការប្រើប្រាស់ និងកំពុងសាងសង់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស ៧ មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសតិចណូ (៥ មករា), ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ, ស្ពានអាកាសឫស្សីកែវ, ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងស្ពានអាកាសមរតកតេជោ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…