រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បញ្ហារបស់វិនិយោគិនក្នុងវិស័យផ្គុំដំឡើងសម្ភារៈបរិក្ខារផ្សេងៗសម្រាប់នាំចេញទៅអាម៉េរិកត្រូវបានពិភាក្សាដោយ CDC

សេចក្តីសង្ខេប

គណៈកម្មាធិការវិនិយោគកម្ពុជាបើកកិច្ចប្រជុំថ្ងៃទី១៦ កញ្ញា ដឹកនាំដោយអគ្គលេខាធិការ ជា វុទ្ធី ដើម្បីពិភាក្សាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្នែកដំឡើង។ កិច្ចប្រជុំប្រមូលមតិអ្នកវិនិយោគអំពីបញ្ហាប្រឈមនាំចេញ និងការលើកកម្ពស់ការប្រកួតប្រជែង។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៦ ខែកញ្ញា បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការវិវត្តថ្មីៗនៃការវិនិយោគក្នុងសកម្មភាពផ្គុំដំឡើងនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលសម្រាប់ជាមូលដ្ឋានក្នុងការគិតគូរស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួនដែលវិនិយោគិនក្នុងវិស័យផ្គុំ និងដំឡើងសម្ភារៈបរិក្ខារផ្សេងៗសម្រាប់នាំចេញ ជាពិសេសការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក កំពុងជួបប្រទះ សំដៅលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា និងដើម្បីធានាភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគថ្មី និងថែទាំវិនិយោគដែលមានស្រាប់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…