រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការពារជាតិ សម្របសម្រួលក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះត្រួតពិនិត្យព្រំដែនកម្ពុជា-ថៃ នៅបន្ទាយមានជ័យ

សេចក្តីសង្ខេប

ក្រសួងការពារជាតិបានសម្របសម្រួលក្រុម IOT ដឹកនាំដោយម៉ាឡេស៊ី ចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ កញ្ញា ២០២៥ ដើម្បីវាយតម្លៃស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។

នារសៀលថ្ងៃសុក្រ ទី១៩ កញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observation Team - IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមទាំងសមាជិកផ្សេងៗ អញ្ជើញចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ពត៌មានអំពីស្ថានភាពព្រំដែន នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការចុះសង្កេតការណ៍នេះមានគោលបំណងរាយការណ៍ និងវាយតម្លៃលើស្ថានភាពពិតប្រាកដ នៅតំបន់ព្រំដែន បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…