តាមសារព័ត៌មានកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញថ្មីៗនេះសម្រេចហាមរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍លើមហាវិថីហ៊ុនសែន ដែលគេស្គាល់ថាផ្លូវ៦០ម៉ែត្រ ដើម្បីបន្ធូរការកកស្ទះនិងទប់ស្កាត់គ្រោះថ្នាក់។
មន្ត្រីរដ្ឋបាលរាជធានីថា វិធានការនេះនឹងកាត់បន្ថយសម្ពាធចរាចរណ៍នៅម៉ោងមមាញឹក កែលម្អលំហូរយានយន្ត និងការពារសុវត្ថិភាពអ្នកធ្វើដំណើរ។ វាចូលជាធរមានចាប់ពីការចេញសេចក្តីប្រកាស ដោយមានស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យនិងអនុវត្តយ៉ាងតឹងរ៉ឹង។
រដ្ឋបាលរាជធានីស្នើឱ្យអ្នកបើកបរសហការ និងរៀបចំផ្លូវធ្វើដំណើរសមស្រប ដើម្បីមានចរាចរណ៍សុវត្ថិភាព រលូន និងមានសណ្ដាប់ធ្នាប់។
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍សរុប









