ថ្ងៃទី២១ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ផ្ញើលិខិតជូនជនរួមជាតិ បញ្ជាក់ថារាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃតាមសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ។
សម្តេចអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួបរួម ក្រោមព្រះរាជម្លប់ ដោយស្មោះត្រង់និងរួមគ្នាការពារអធិបតេយ្យជាតិ។ សម្តេចកោតសរសើរទឹកចិត្តស្នេហាជាតិនិងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារទឹកដីនិងជួយជនភៀសសឹកតាមព្រំដែន ហើយសន្យាផ្តល់អាទិភាពដល់ជីវភាពនិងតម្រូវការមូលដ្ឋានរបស់អ្នករងផលប៉ះពាល់។
សម្តេចនាយករដ្ឋមន្ត្រីសង្កត់ថា ទោះមានបញ្ហាប្រឈម កម្ពុជានឹងបន្តប្រកាន់ការដោះស្រាយដោយសន្តិវិធី។
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍សរុប







