រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភ្ញៀវមកលេងខេត្តព្រះសីហនុចំនួន៧៧.៤៧៤នាក់ កើនឡើង៣២,៧២%ក្នុងឱកាសបុណ្យភ្ជុំបិណ្យឆ្នាំ២០២៥

សេចក្តីសង្ខេប

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុរាយការណ៍ភ្ញៀវ៧៧,៤៧៤នាក់ នៅថ្ងៃទី២២ ខែកញ្ញា កើន៣២.៧២ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិ៧៥,៦២៩នាក់ និងអន្តរជាតិ១,៨៤៥នាក់ ដោយរាយការណ៍ដាច់ដោយឡែកពីតំបន់ឆ្នេរ អាកាសយានដ្ឋាន និងកោះ។

ខេត្តព្រះសីហនុ ៖ ភ្ញៀវមកលេងខេត្តព្រះសីហនុមានចំនួន៧៧.៤៧៤នាក់ កើនឡើង៣២,៧២%ក្នុងឱកាសបុណ្យភ្ជុំបិណ្យនាថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៥នេះបើតាមការឲ្យដឹងពី លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុងនោះ

•  ភ្ញៀវជាតិ៧៥.៦២៩នាក់ កើនឡើង៣៣,៤៩%

•  ភ្ញៀវបរទេសសរុប១.៨៤៥នាក់ កើនឡើង៧,៣៩%

១. ភ្ញៀវតាមបណ្តាឆ្នេរនិងរមណី យដ្ឋាននានាសរុប៧៦.៥១៥នាក់ កើនឡើង៣២,៨៩% ក្នុងនោះ

• ភ្ញៀវជាតិ ៧៥.១៦០នាក់ កើនឡើង៣៣,២៣%

• ភ្ញៀវបរទេស ១.៣៥៥នាក់ កើនឡើង១៦,៣០%

២. មានភ្ញៀវចូលតាមព្រលាន

យន្ត្តហោះអន្តរជាតិខេត្តព្រះសីហនុចំនួន០៣ជើង ស្មើនឹង១៥៩នាក់ ថយចុះ២៩,៦៤% ក្នុងនោះ

. ភ្ញៀវជាតិ០២នាក់ ថយចុះ៥០%

. ភ្ញៀវអន្តរជាតិ ១៥៧នាក់ ថយចុះ២៧,២៩%។

៣. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប៨០០នាក់ កើនឡើង៤០,៥៩% ក្នុងនោះ

•  ភ្ញៀវជាតិ៤៦៧នាក់ កើនឡើង៩៦,២១%  

•  ភ្ញៀវបរទេស៣៣៣នាក់ កើនឡើង០,៦០%  ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…