រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះចំនួន ៣នាក់ ដែលលង់ទឹកសមុទ្រនៅចំណុចឆ្នេរជំទាវម៉ៅ

សេចក្តីសង្ខេប

រសៀលថ្ងៃទី២៥ ខែកញ្ញា លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ៣នាក់ ដែលលង់ទឹកស្លាប់កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា នៅឆ្នេរជំទាវម៉ៅ ជិតដើមឈើចាំស្នេហ៍ ខណៈមានខ្យល់ខ្លាំងនិងរលកធំ។

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខគ្រួសារនៃសពជនរងគ្រោះចំនួន ៣នាក់ ដែលទទួលមរណភាពដោយសារលង់ទឹកសមុទ្រនៅចំណុចឆ្នេរជំទាវម៉ៅ ក្បែរតំបន់ដើមឈើចាំស្នេហ៍ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

សូមជម្រាបដែរថា មនុស្ស៣នាក់បានលង់ទឹកសមុទ្រស្លាប់ ស្របពេលមានខ្យល់បក់ខ្លាំង និងមានរលកធំៗនៅម្តុំឆ្នេរឈើចាំស្នេហ៍ ខេត្តព្រះសីហនុ ពេលទៅលេងកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…