រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទាហានថៃបានធ្វើសកម្មភាពរំលោភបំពានទឹកដីកម្ពុជាជិតបង្គោលព្រំដែនលេខ៤៦និងលេខ៤៧ ប៉ុន្តែត្រូវបានអាជ្ញាធរកម្ពុជានិងប្រជាពលរដ្ឋខ្មែររារាំងវិញ

សេចក្តីសង្ខេប

តាមសេចក្តីរាយការណ៍ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ទាហានថៃនាំអ្នកវាស់ដីមកក្បែរបង្គោលព្រំដែនលេខ៤៦នៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ហើយត្រូវកម្លាំងកម្ពុជាមិនប្រដាប់អាវុធរារាំង។ កម្លាំងនិងប្រជាពលរដ្ឋក៏ត្រៀមនៅតំបន់បង្គោលលេខ៤៧។

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ។ បន្ទាប់ពីកងកម្លាំងមិនប្រដាប់អាវុធរបស់កម្ពុជារារាំង ទាហានថៃក៏បានដកថយទៅវិញ។

ទន្ទឹមគ្នានេះ ទាហានថៃមួយក្រុមទៀត ចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។

ក្រោយទាហានថៃត្រឡប់ទៅវិញ សភាពការណ៍បានប្រែជាស្ងប់ស្ងាត់ តែទោះជាយ៉ាងណាប្រជាពលរដ្ឋជាម្ចាស់ដីត្រៀមខ្លួនជានិច្ចការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…