រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំវេទិកាដោះស្រាយសំណើររបស់ម្ចាស់អាជីវកម្មក្នុងខេត្តព្រះសីហនុ

សេចក្តីសង្ខេប

ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំវេទិកាដោះស្រាយសំណូមពរម្ចាស់អាជីវកម្ម សិប្បកម្ម រោងចក្រ និងសហគ្រាសក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ តុលា ឆ្នាំ២០២៥ ដោយជំរុញការផលិតក្នុងស្រុក និងការអភិវឌ្ឍសមត្ថភាពដោយខ្លួនឯង។

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្នុងវេទិកាដោះស្រាយសំណើរ សំណូមពរ របស់ម្ចាស់អាជីវកម្ម សិប្បកម្ម រោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ ដើម្បី «រួមគ្នាពង្រឹងសមត្ថភាពផលិត រួមគ្នាគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។

នាឪកាសនោះ មានការអញ្ជើញចូលរួមពីឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អភិបាលក្រុម ប្រធានមន្ទី និងម្ចាស់អាជីវករក្នុងខេត្តព្រះសីហនុ។

គូសបញ្ជាក់ដែរថា ឯកឧត្តម ម៉ាង ស៊ីណេត បានជម្រុញនិងលើកទឹកចិត្តឲ្យម្ចាស់អាជីវករព្យាយាមបង្កើតផលិតផលក្នុងស្រុក និងរកវិធីពង្រឹងខ្លួនឆ្ពោះទៅរកឯករាជ្យជានិរន្ត៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…