រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក សាមុត សុធារិទ្ធ នាំយកអំណោយជូនដល់អង្គភាពចំនួន៥គោលដៅនៅខេត្តព្រះសីហនុ

សេចក្តីសង្ខេប

អភិបាលរងខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ តំណាងអភិបាលខេត្ត ម៉ាង ស៊ីណេត បានដឹកនាំក្រុមការងារនាំអំណោយស្បៀង និងសម្ភារពីប្រជាពលរដ្ឋ ជូនអង្គភាព៥គោលដៅ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។

(ខេត្តព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់អង្គភាពចំនួន ៥គោលដៅរួមមាន៖ បញ្ជាការដ្ឋានការពារកោះឆ្នេរ, តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ, យោធភូមិភាគទី៣,បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម, និងមូលដ្ឋានសមុទ្ររាម។

លោក សាមុត សុធារិទ្ធ បានថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…