រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីដូមីនីកចូលជួបសម្តែងការគួរសម

សេចក្តីសង្ខេប

ប្រមុខរដ្ឋស្តីទី សម្តេច ហ៊ុន សែន បានទទួលជួបនាយករដ្ឋមន្ត្រីដូមីនីក Roosevelt Skerrit នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ភាគីទាំងពីរពិភាក្សាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយចង់ពង្រឹងទំនាក់ទំនងក្នុងវិស័យនានា។

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃប្រទេសដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសម្ដែងការគួរសមនោះ បានពិភាក្សាអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបង្ហាញពីបំណងរួមក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា–ដូមីនីក ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀតនៅក្នុងវិស័យនានា។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…