រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេត អនុញ្ញាត្តិឱ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីចូលជួបសម្តែងការគួរសម

សេចក្តីសង្ខេប

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី Derek Yip នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ជំនួបនេះស្របពេលនាវា HMAS Ballarat ដឹកនាំដោយវរនាវីទោ Dean Uren ចូលចតសម្រាប់ទស្សនកិច្ចថ្ងៃទី១០–១៣ ខែតុលា។

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាត្តិទទួលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

គូសបញ្ជាក់ដែរថា កិច្ចពិភាក្សានេះស្របពេលដែលនាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី ដែលមានឈ្មោះថា HMAS Ballarat បានចូលចតនៅកំពង់ផេស្វយ័តក្រុងព្រះសីហនុ ដឹកនាំដោយវរនាវីទោ Dean Uren មេបញ្ជាការនាវា។ ខណៈនាវាចម្បាំងនេះ នឹងបំពេញទស្សនៈកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៥៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…