អាកាសយានដ្ឋានអន្តរជាតិតេជោបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ចំថ្ងៃខួបកំណើតរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ព្រឹត្តិការណ៍រីករាយទាំងពីរនេះបានសម្គាល់សមិទ្ធផលថ្មីមួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីថា ការសាងសង់រួចនិងសម្ពោធអាកាសយានដ្ឋានតេជោ បង្ហាញពីកម្រិតថ្មីនៃការអភិវឌ្ឍជាតិ ហើយនឹងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់កម្ពុជាជាមួយប្រទេសនានា។ លោកបានសង្កត់ធ្ងន់ថា ការដាក់អាកាសយានដ្ឋានឱ្យប្រើប្រាស់គឺជាជំហានសំខាន់នៃគោលនយោបាយបើកចំហជើងមេឃ ហើយនឹងជួយជំរុញសេដ្ឋកិច្ច ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
សេចក្ដីរាយការណ៍សង្ខេបដោយស្ថានីយយើង







