រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៧៨៣គ្រួសារ រស់នៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

KPS99TV

សេចក្តីសង្ខេប

កាកបាទក្រហមកម្ពុជាគ្រោងចែកអំណោយជូនគ្រួសារងាយរងគ្រោះបំផុត១៧៨៣គ្រួសារនៅខេត្តរតនគិរី និងមណ្ឌលគិរី នៅថ្ងៃទី១០–១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្នុងមួយគ្រួសារទទួលអង្ករ និងស្បៀងសម្ភារៈចាំបាច់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៧៨៣គ្រួសារ ក្នុងនោះរស់នៅក្នុងខេត្តរតនគិរីចំនួន៨៥០គ្រួសារ និងខេត្តមណ្ឌលគិរីចំនួន៩៣៣គ្រួសារ ដែលឆ្នើយតបតាមសំណើររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ចំពោះអំណោយទាំងនេះនឹងចែករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមន្ត្រីទីស្នាក់ការកណ្តាល ដឹកនាំដោយឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ អំណោយទាំងអស់ និងចែកជូនប្រជាជនងាយរងគ្រោះបំផុត រស់នៅខេត្តរតនគិរីចំនួន៨៥០គ្រួសារ (ក្នុងនោះក្រុងបានលុង៤៦០គ្រួសារ និងស្រុកអូរជុំ ៣៩០គ្រួសារ)។ ដោយឡែកប្រជាជនងាយរងគ្រោះបំផុតនៅខេត្តមណ្ឌលគិរីចំនួន ៩៣៣គ្រួសារ (ក្នុងនោះក្រុងសែនមនោរម្យ ៣២៧គ្រួសារ, ស្រុកកោះញែក ២០៣គ្រួសារ, ស្រុកកែវសីមា  ១៨៩គ្រួសារ, ស្រុកអូររាំង ៨៦គ្រួសារ, និងស្រុកពេជ្រាដា ១២៨គ្រួសារ។

ក្នុងឱកាសទទួលអំណោយនេះដែរ ចំពោះគ្រួសាររងគ្រោះនីមួយៗទទួលបានអង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…