រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ហ៊ុន ម៉ានី៖ រូបភាពប្រជាជន និងកូនសិស្សកម្ពុជារត់រកសុវត្ថិភាព ក្នុងពេលទាហានថៃបើកការវាយប្រហារចូលដីកម្ពុជានាព្រឹកនេះ

KPS99TV

សេចក្តីសង្ខេប

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងពីប្រជាពលរដ្ឋ និងសិស្សរត់រកសុវត្ថិភាព ក្រោយការវាយប្រហាររបស់ទាហានថៃនៅព្រឹកថ្ងៃទី៨ ខែធ្នូ និងបញ្ជាក់ជំហរកម្ពុជាចំពោះសន្តិភាព និងការការពារខ្លួន។

នៅព្រឹកថ្ងៃទី៨ ខែធ្នូ សន្តិភាពកម្ពុជាត្រូវបានរំលោភបំពានជាថ្មីម្តងទៀត បន្ទាប់ពីការវាយប្រហារដោយកងទ័ពថៃ ចូលលើទឹកដីកម្ពុជា។ ហេតុនេះបានបណ្តាលឱ្យប្រជាជនជាច្រើន ជាពិសេសកូនសិស្សសាលា ដែលទើបតែមកដល់សាលាត្រូវរត់គេចខ្លួនភ័យស្លន់ស្លោ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ព្រឹត្តិការណ៍អាវុធធុនធ្ងន់ កាំភ្លើងធំ និងសំឡេងបាញ់ប្រហារដែលបានផ្ទុះឡើងនៅព្រឹកនេះ បានបង្កភាពតានតឹង និងការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ រូបភាពប្រជាជន និងជាពិសេសកូនសិស្សសាលាដែលទើបតែមកដល់សាលា ត្រូវរត់ទាំងភ័យស្លន់ស្លោដោយសារហេតុការណ៍ដ៏គ្រោះថ្នាក់នេះ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា សន្តិភាពគឺជារឿងដែលកម្ពុជាប្រកាន់យកយ៉ាងស្មោះត្រង់ និងថែររក្សារហូតមក។ កម្ពុជាបានរក្សាជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងមិត្តភាព មិនមែនតាមមធ្យោបាយយោធា។ ទោះជាយ៉ាងណា កម្ពុជាបង្កើតសិទ្ធិផ្លូវច្បាប់ក្នុងការប្រើប្រាស់មធ្យោបាយយោធា ដើម្បីការពារខ្លួន ប្រសិនបើត្រូវការផងដែរ។

គួរបញ្ជាក់ថា ស្ថានភាពតានតឹងនាព្រឹកនេះ កើតឡើងក្រោយព្រឹត្តិការណ៍ “សេចក្តីថ្លែងការណ៍រួម” ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានាធិបតី Trump នាយករដ្ឋមន្ត្រី Anwar Ibrahim សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី Anutin Charnvirakul៕ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…