រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជម្លៀសជនជាប់ឃុំចំនួន១០៦៦នាក់ ស្រី៦៧នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់ពីការឈ្លានពានសៀម

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អគ្គនាយកដ្ឋានពន្ធនាគារបានជម្លៀសជនជាប់ឃុំ១០៦៦នាក់ រួមទាំងស្ត្រី៦៧នាក់ ពីឧត្តរមានជ័យទៅពន្ធនាគារសៀមរាប កាលពីយប់ថ្ងៃទី៨ ខែធ្នូ ដោយសារហានិភ័យគ្រាប់បែកនិងគ្រាប់ផ្លោង។ ប្រតិបត្តិការបញ្ចប់ដោយសុវត្ថិភាពម៉ោង៤:៤០ទៀបភ្លឺថ្ងៃទី៩ ដោយប្រើរថយន្ត៣២គ្រឿង និងមន្ត្រី២២១នាក់។

អគ្គនាយកដ្ឋានពន្ធនាគារ នៅយប់ថ្ងៃទី៨ ខែធ្នូ បានធ្វើការជម្លៀសជនជាប់ឃុំ ចំនួន ១០៦៦នាក់ ស្រី៦៧នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានសៀម ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។ ក្នុងប្រតិបត្តិការផ្ទេរនេះត្រូវបានបិទបញ្ចប់នៅថ្ងៃទី៩ ខែឆ្នូ ឆ្នាំ ២០២៥ វេលាម៉ោង៤:៤០ នាទីទៀបភ្លឺ ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់រថយន្តសរុបចំនួន៣២គ្រឿង និងមន្ត្រីសរុបចំនួន២២១នាក់៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…