រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការពារជាតិ៖ ពលរដ្ឋ ៣៥ ៨២៩ នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព

សេចក្តីសង្ខេប

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា បានរាយការណ៍ថា ពលរដ្ឋសរុប ៣៥ ៨២៩ នាក់ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងពោធិ៍សាត់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។

(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះថា ពលរដ្ឋខេត្តឧត្តរមានជ័យមាន ៦៥៧៧គ្រួសារ ស្មើ២៣ ៣២៨នាក់, ព្រះវិហារ មាន៣ ១១២គ្រួសារ  ស្មើនឹង ១០ ៤២០នាក់, បន្ទាយមានជ័យ មាន៥២៤គ្រួសារ ស្មើនឹង ១ ៨៨០នាក់ និងខេត្តពោធិ៍សាត់ ៩៤គ្រួសារ ស្មើនឹង ២០១នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។

លោកស្រីអ្នកនាំពាក្យបានសង្កត់ធ្ងន់ៗថា ការវាយប្រហាររបស់ថៃ បានបង្ករការលំបាកដល់ពលរដ្ឋរស់នៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…