ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍ថ្ងៃទី២៦ ខែកក្កដា។ នៅរសៀលថ្ងៃដដែល លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោលជាផ្លូវការនៅសន្និសីទសារព័ត៌មាននូវការចោទប្រកាន់ថា កម្ពុជាបានប្រើប្រព័ន្ធបាញ់រ៉ុក្កែតចម្ងាយឆ្ងាយច្រើនបំពង់ PHL-03 វាយប្រហារភាគីថៃ ដោយចាត់ទុកថាការចោទប្រកាន់នេះគ្មានមូលដ្ឋាន។
អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ការចោទប្រកាន់ទាំងនេះជាព័ត៌មានក្លែងក្លាយ ដែលគេប្រឌិតឡើងដោយចេតនាដើម្បីលាបពណ៌កម្ពុជា។ លោកជំទាវបានបញ្ជាក់បន្ថែមថា កម្ពុជាគ្មានភាពចាំបាច់ក្នុងការប្រើប្រព័ន្ធបាញ់រ៉ុក្កែតចម្ងាយឆ្ងាយច្រើនបំពង់ PHL-03 ឡើយ។
រៀបរៀងដោយស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ







