ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ រាយការណ៍ថ្ងៃទី២៧ ខែកក្កដាថា កាលពីយប់មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវនៅលើ Truth Social ឱ្យកម្ពុជា និងថៃបញ្ឈប់សង្គ្រាមជាបន្ទាន់។
លោកបានសរសេរថា៖ «ខ្ញុំទើបតែបានសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្ដីទីថៃ ហើយវាជាការសន្ទនាដ៏ល្អប្រសើរ។ ថៃក៏ដូចជាកម្ពុជាដែរ ចង់ឱ្យមានការឈប់បាញ់ភ្លាមៗ និងសន្តិភាព។ ឥឡូវនេះ ខ្ញុំនឹងបញ្ជូនសារនេះទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា។ បន្ទាប់ពីបានសន្ទនាជាមួយភាគីទាំងពីរ ការឈប់បាញ់ សន្តិភាព និងវិបុលភាព ហាក់ដូចជាអាចកើតឡើងបានដោយងាយស្រួល។ យើងនឹងឃើញលទ្ធផលក្នុងពេលឆាប់ៗនេះ!»
អ្នកយកព័ត៌មាន៖ Teav Wichat
អ្នកទទួលបន្ទុកកែសម្រួល៖ Zhao Yi








