ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា៖ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃនេះ សាលារៀន៦០០នៅក្នុងខេត្តចំនួន៥ទូទាំងប្រទេសបានផ្អាកការសិក្សា ដោយប៉ះពាល់ដល់សិស្ស១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់។
ថ្ងៃទី២៧ ខែកក្កដា គឺជាថ្ងៃទី៤នៃការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា។ ការឈ្លានពានដ៏ខ្លាំងក្លា និងសាហាវឃោរឃៅនេះបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា ហើយកងទ័ពថៃបានបន្តពង្រីកការវាយប្រហារនៅតាមតំបន់ជាច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ទោះបីជាភាគីកម្ពុជាបានឯកភាពជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ស្តីពីបទឈប់បាញ់ក៏ដោយ ក៏ភាគីថៃនៅតែបន្តរំលោភលើទឹកដីកម្ពុជាដែរ។
អ្នកយកព័ត៌មាន៖ Nget Pisan
អ្នកកែសម្រួល៖ 赵毅







