ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍នៅថ្ងៃទី៣១ ខែកក្កដាថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤–២០២៥ ពីថ្ងៃទី១៨ និងទី១៩ ខែសីហា ទៅថ្ងៃទី២៨ និងទី២៩ ខែសីហាវិញ។
បេក្ខជនមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចប្រឡងតាមការរៀបចំសម្រាប់ខេត្តរបស់ខ្លួន។ បេក្ខជនដែលបានភៀសខ្លួនចេញពីខេត្តរបស់ខ្លួន ក៏អាចជ្រើសរើសប្រឡងនៅខេត្តផ្សេងទៀតបានដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ការប៉ះទង្គិចប្រដាប់អាវុធតាមព្រំដែនកម្ពុជា–ថៃ បានបណ្តាលឱ្យសាលារៀនផ្អាកដំណើរការ និងប្រជាពលរដ្ឋភៀសខ្លួនចេញពីផ្ទះសម្បែង។ ដោយហេតុនេះ ក្រសួងបានសម្រេចពន្យារពេលប្រឡង។
តាមការកំណត់ បេក្ខជនដែលភៀសខ្លួនត្រូវដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡា នៃរាជធានី ឬខេត្តដែលពួកគេជ្រើសរើសប្រឡង។ បេក្ខជនអាចទៅទទួលសលាកបត្រឯកត្តជនដែលបោះពុម្ពថ្មីនៅមន្ទីរដដែល ចាប់ពីថ្ងៃទី២២ ខែសីហា។
មន្ទីរអប់រំ យុវជន និងកីឡានៃរាជធានី និងខេត្តចំនួន២៣ ផ្សេងទៀត ត្រូវទទួលពាក្យពីបេក្ខជនដែលភៀសខ្លួនពីខេត្តទាំងពីរ និងរៀបចំបញ្ជីឈ្មោះ។ មន្ទីរទាំងនោះត្រូវបញ្ជូនបញ្ជីទៅនាយកដ្ឋានកិច្ចការប្រឡងនៃក្រសួងអប់រំ យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែសីហា ដើម្បីឱ្យក្រសួងសម្របសម្រួលការរៀបចំប្រឡងបន្ត។
អ្នកយកព័ត៌មាន៖ Nget Pisan
អ្នកទទួលបន្ទុកកែសម្រួល៖ Zhao Yi









