ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុរាយការណ៍នៅថ្ងៃទី១ ខែសីហាថា តាមការប្រកាសរបស់អាជ្ញាធរជាតិព្រះវិហារនៅថ្ងៃនោះ ប្រាសាទព្រះវិហារ និងរមណីយដ្ឋានបុរាណវិទ្យាកោះកេរទទួលបានភ្ញៀវទេសចរសរុប ១៦,៨៦៩ នាក់ពេញមួយខែកក្កដា ឆ្នាំ២០២៥។
រមណីយដ្ឋានប្រាសាទព្រះវិហារទទួលបានភ្ញៀវទេសចរ ៩,៥៣៤ នាក់ ក្នុងនោះមានភ្ញៀវទេសចរក្នុងស្រុក ៩,៣១៦ នាក់ និងភ្ញៀវទេសចរបរទេស ២១៨ នាក់។ ចំណែករមណីយដ្ឋានបុរាណវិទ្យាកោះកេរទទួលបានភ្ញៀវទេសចរក្នុងស្រុក ៧,៣៣៥ នាក់។
រមណីយដ្ឋានទាំងពីរត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
អ្នកយកព័ត៌មាន៖ Nget Pisan
អ្នកកែសម្រួល៖ Zhao Yi








