កម្ពុជាស្នើថៃជាថ្មី ដើម្បីរៀបចំកិច្ចប្រជុំពិសេស JBC ព្រំដែនគោក នៅសៀមរាប ខែមករានេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនថា កម្ពុជាបានផ្ញើកំណត់ទូតថ្ងៃទី៥ ខែមករា ស្នើជាថ្មីឱ្យរៀបចំកិច្ចប្រជុំពិសេស JBC នៅសៀមរាប ក្នុងសប្ដាហ៍ទី២ ឬទី៣ នៃខែមករា។2026-01-06KPS99TV
ឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជាង ៩៤ម៉ឺនតោន រកចំណូលជាង៦០០លានដុល្លារ កើនឡើងជាង ៤៥%សហព័ន្ធស្រូវអង្ករកម្ពុជាថា ឆ្នាំ២០២៥ ក្រុមហ៊ុន៦៨បាននាំចេញអង្ករ៩៤០៣២១តោនទៅ៧៥ប្រទេសនិងតំបន់។ ការនាំចេញអង្ករកើន៤៥,៥៩% និងស្រូវកើន៣២,៤៣% ធៀបឆ្នាំ២០២៤។2026-01-06KPS99TV
CMAC៖ដើម្បីធានាសុវត្តិភាពដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកកាន់ភូមិឋានវិញ កម្លាំងរបស់អង្គភាពស៊ីម៉ាក់កម្ពុជាបាននឹងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្មឯកឧត្តម ហេង រតនា ថា ស៊ីម៉ាក់បានដាក់ពង្រាយជិត៨០កងអនុសេតូចឬក្រុមពីកោះកុងដល់ព្រះវិហារ ដើម្បីឆ្លើយតបតម្រូវការបន្ទាន់ និងធានាសុវត្ថិភាពប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ។2026-01-05KPS99TV
កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត ប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថ្ងៃទី៤ ខែមករា ថា កម្ពុជាតវ៉ាប្រឆាំងសកម្មភាពយោធាថៃក្នុងខេត្ត៤ និងការពារព្រំដែនដោយសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ មិនទទួលស្គាល់ការកែប្រែដោយកម្លាំង។2026-01-05KPS99TV
ពលរដ្ឋខ្មែររាប់រយនាក់នៅប្រទេសបារាំងនាំគ្នាធ្វើបាតុកម្មតវ៉ានិងថ្កោលទោសទង្វើឈ្លានពានរបស់សៀមមកលើកម្ពុជាពលរដ្ឋខ្មែររាប់រយនាក់នៅបារាំងជួបជុំកាលពីថ្ងៃអាទិត្យ តវ៉ានិងថ្កោលទោសការឈ្លានពានរបស់ថៃ ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធ និងការពារសិទ្ធិ សន្តិភាព និងយុត្តិធម៌សម្រាប់កម្ពុជា។2026-01-05KPS99TV
ឆ្នាំ២០២៥! កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១លានតោន កើនឡើង២៧%សមាគមគ្រាប់ស្វាយចន្ទីកម្ពុជាថា ឆ្នាំ២០២៥ ការនាំចេញគ្រាប់ឆៅកើន២៧% និងទទួលចំណូល១,៥ពាន់លានដុល្លារ កើនប្រមាណ៣០%។ គ្រាប់ឆៅទៅវៀតណាម ខណៈកែច្នៃនាំទៅជប៉ុន និងសហភាពអឺរ៉ុបជាដើម។2026-01-05KPS99TV
អ្នកសារព័ត៌មាន បានទទួលអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ពីក្លិបអ្នកកាសែតកម្ពុជាក្លិបអ្នកកាសែតកម្ពុជាចែកអាវក្រោះនិងមួកសុវត្ថិភាពលើកទី២ ដល់អ្នកសារព័ត៌មាន២១រូបពី២០ស្ថាប័ន ថ្ងៃទី៥ ខែមករា។ សរុបពីរលើកជិត១០០ឈុត សម្រាប់សុវត្ថិភាពពេលយកព័ត៌មានតំបន់ងាយរងគ្រោះ។2026-01-05KPS99TV
ជនជាតិវៀតណាម ១៥ នាក់ត្រូវឃាត់ខ្លួននៅកម្ពុជា ពាក់ព័ន្ធសង្ស័យជីកមាសកម្លាំងចម្រុះនៅរតនគិរីឃាត់ជនជាតិវៀតណាម ១៥ នាក់ និងកម្ពុជាម្នាក់ យប់ថ្ងៃទី៣១ ធ្នូ ពាក់ព័ន្ធសង្ស័យជីកមាស។ ក្រុមហ៊ុនថាមានអាជ្ញាបណ្ណរុករកនិងបានប្ដឹងតវ៉ា ខណៈករណីកំពុងដោះស្រាយ។2026-01-05KPS99TV
សមត្ថកិច្ចរឹបអូសថ្នាំញៀនជាង៥ម៉ឺនគ្រាប់នៅភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យ២នាក់មន្ទីរប្រឆាំងគ្រឿងញៀនថា ប្រតិបត្តិការថ្ងៃទី២–៤ មករា ២០២៦ នៅគោលដៅពីរក្នុងភ្នំពេញ បានឃាត់ជនសង្ស័យវៀតណាម២នាក់ និងរឹបអូស MDMA ៥១៤២៨គ្រាប់ ទម្ងន់ប្រមាណ១៨គីឡូក្រាម។2026-01-05KPS99TV
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាទទួលយន្តហោះ ATR72-600 ពីរគ្រឿងបន្ថែមក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាទទួល ATR72-600 ថ្មីពីរគ្រឿង ដែលបានហោះហើរដំបូងនៅអាកាសយានដ្ឋានតេជោ រសៀលថ្ងៃទី៣ មករា និងមានពិធីប្រោសព្រំតាមព្រះពុទ្ធសាសនា។2026-01-04KPS99TV