ចិនស្វាគមន៍បទឈប់បាញ់កម្ពុជា–ថៃ ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ២០ លានយ័ន និងដឹកនាំកិច្ចពិភាក្សាសន្តិភាពនៅយូណានឯកអគ្គរដ្ឋទូត Wang Wenbin លើកឡើងពីការគាំទ្របទឈប់បាញ់ និងជំនួយបន្ទាន់២០លានយ័នដល់កម្ពុជា ខណៈចិនរៀបចំជំនួបត្រីភាគីនៅយូណាន។2025-12-28KPS99TV
កម្ពុជា–ចិន ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ៖ រដ្ឋមន្ត្រីការបរទេសទាំងពីរ ជួបពិភាក្សាកិច្ចការទ្វេភាគី នៅខេត្តយូណានលោកប្រាក់ សុខុនបានជួបលោកវ៉ាង យីនៅយូណានព្រឹកថ្ងៃទី២៨ ខែធ្នូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូយុទ្ធសាស្ត្រ។ លោកក៏ស្ថិតនៅទីនោះដើម្បីចូលរួមកិច្ចប្រជុំកម្ពុជា–ថៃ–ចិនថ្ងៃទី២៨–២៩ ខែធ្នូផងដែរ។2025-12-28KPS99TV
ចិនសម្របសម្រួលវេទិកាត្រីភាគី៖ កម្ពុជា–ថៃ–ចិន ពិភាក្សាស្ថានការណ៍ព្រំដែន ដើម្បីកាត់បន្ថយភាពតានតឹងក្រសួងការបរទេសបញ្ជាក់ថា លោកប្រាក់ សុខុននឹងចូលរួមកិច្ចប្រជុំកម្ពុជា–ថៃ–ចិន នៅយូណានថ្ងៃទី២៨–២៩ ខែធ្នូ តាមការអញ្ជើញរបស់លោកវ៉ាង យី ដើម្បីជំរុញការជឿទុកចិត្ត បន្ថយភាពតានតឹង និងស្តារសន្តិភាពតាមព្រំដែន។2025-12-28KPS99TV
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម គាំទ្របទឈប់បាញ់ និងវិធានការនានាដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃលោកស្រីផាម ធូហាងបានស្វាគមន៍សេចក្តីថ្លែងការណ៍រួមGBCរបស់កម្ពុជានិងថៃនាថ្ងៃទី២៧ ខែធ្នូ។ វៀតណាមជឿជាក់ថាភាគីទាំងពីរនឹងអនុវត្តកិច្ចព្រមព្រៀង និងបន្តចរចាដោះស្រាយវិវាទដោយសន្តិវិធី។2025-12-28KPS99TV
សៀមរាបក្លាយជាវេទិកាសាមគ្គី៖ អ្នកជិះកង់ជាង ២,០០០ នាក់ មកពី ២០ ជាតិសាសន៍ រួមគ្នាធ្វើសប្បុរសធម៌ “រួមគ្នាដើម្បីកម្ពុជា”ព្រឹត្តិការណ៍ជិះកង់មនុស្សធម៌នៅសៀមរាបថ្ងៃទី២៨ ខែធ្នូ មានអ្នកចូលរួមប្រមាណជាង២០០០នាក់ពី២០ជាតិសាសន៍។ រដ្ឋមន្ត្រីទេសចរណ៍លោកហួត ហាក់បញ្ជាក់គោលបំណងពង្រឹងសាមគ្គីភាព និងជួយគ្រួសារជនភៀសសឹកដែលជួបការលំបាក។2025-12-28KPS99TV
ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិក ស្វាគមន៍បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាម៉េរិកថ្ងៃទី២៧ ខែធ្នូ លោកMarco Rubioស្វាគមន៍បទឈប់បាញ់កម្ពុជា–ថៃ និងអំពាវនាវឱ្យគោរពការប្តេជ្ញាចិត្តភ្លាមៗ ព្រមទាំងអនុវត្តពេញលេញតាមលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។2025-12-28KPS99TV
ក្រសួងការពារជាតិបញ្ជាក់៖ ស្ថានការណ៍ជួរមុខស្ងប់ស្ងាត់ ក្រោយកម្ពុជា–ថៃអនុវត្តបទឈប់បាញ់ជាបន្ទាន់អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលី សុជាតាបញ្ជាក់ថា គិតត្រឹមម៉ោង១៦ថ្ងៃទី២៧ ខែធ្នូ ជួរមុខស្ងប់ស្ងាត់ ក្រោយបទឈប់បាញ់ចាប់ពីម៉ោង១២ថ្ងៃត្រង់។ កងកម្លាំងកម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់។2025-12-28KPS99TV
កម្ពុជានិងថៃព្រមព្រៀងបទឈប់បាញ់ចូលជាធរមានម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូលោកទៀ សីហាបានពន្យល់ការអនុវត្តបទឈប់បាញ់ក្រោយកិច្ចប្រជុំវិសាមញ្ញGBCលើកទី៣។ ភាគីទាំងពីរត្រូវអត់ធ្មត់ ហើយទាហាន១៨នាក់នឹងត្រូវប្រគល់ត្រឡប់ក្រោយបទឈប់បាញ់ត្រូវបានរក្សាពេញលេញរយៈពេល៧២ម៉ោង។2025-12-27KPS99TV
ទោះខ្លួនជិតដល់ថ្ងៃបញ្ចប់ពីប្រធានអាស៊ានឯកឧត្តមអាន់វ៉ាសាទរបទឈប់បាញ់កម្ពុជា-ថៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីមស្វាគមន៍បទឈប់បាញ់កម្ពុជា–ថៃ ខណៈតួនាទីប្រធានអាស៊ានឆ្នាំ២០២៥នៅសល់៤ថ្ងៃ។ លោកលើកពីការអត់ធ្មត់ ការផ្ទៀងផ្ទាត់ដោយAOT និងទំនាក់ទំនងការពារជាតិផ្ទាល់ ហើយសង្ឃឹមការអនុវត្តដោយស្មោះត្រង់។2025-12-27KPS99TV
វីរយោធិនកម្ពុជា១៨រូបនឹងត្រូវដោះលែង ក្រោយបទឈប់បាញ់ត្រូវបានគោរពពេញលេញ៧២ម៉ោងយោងសេចក្តីប្រកាសរួមGBCថ្ងៃទី២៧ ខែធ្នូ ទាហានកម្ពុជា១៨រូបនឹងត្រូវបញ្ជូនត្រឡប់ក្រោយបទឈប់បាញ់ចាប់ពីថ្ងៃត្រង់ត្រូវបានគោរពពេញលេញ៧២ម៉ោង។ សេចក្តីរាយការណ៍បញ្ជាក់ថា ព្រឹកនោះពួកគេត្រូវបានឃុំគ្រង១៥១ថ្ងៃហើយ។2025-12-27KPS99TV