រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

ចូលឆ្នាំថ្មីឆ្នាំសកល!សម្តេចហ៊ុន សែនជំរុញឱ្យប្រជាជាតិទាំងមូលបន្តស្មារតីស្នេហាជាតិនិងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ

ក្នុងសារឆ្នាំថ្មី២០២៦ ប្រធានព្រឹទ្ធសភា ហ៊ុន សែន អំពាវនាវឱ្យប្រជាជាតិបន្តស្មារតីស្នេហាជាតិ និងសាមគ្គីភាព ដើម្បីការពារអធិបតេយ្យ ស្តារសន្តិភាព និងអភិវឌ្ឍប្រទេសតាមចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលវីរយុទ្ធជនកម្ពុជា ១៨ រូប ដែលបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានជួបវីរយុទ្ធជនកម្ពុជា ១៨ រូប ដែលបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

ស្ថានទូតអូស្ត្រាលីថាការដោះលែងយោធាកម្ពុជាទាំង១៨នាក់ជាជំហានវិជ្ជមានក្នុងការស្ដារ ទំនុកចិត្តរវាងកម្ពុជានិងថៃឡើងវិញ

ស្ថានទូតអូស្ត្រាលីស្វាគមន៍ការវិលត្រឡប់របស់ទាហានកម្ពុជា១៨នាក់ថ្ងៃទី៣១ ខែធ្នូ និងជំរុញឱ្យគោរពការប្តេជ្ញាក្នុងកិច្ចប្រជុំGBCថ្ងៃទី២៧ ខែធ្នូ ខណៈAOTនិងICRCចូលរួមសង្កេតការណ៍។

សម្តេចហ៊ុន សែនចុះសួរសុខទុក្ខបុគ្គលិករៀបចំសម្ភារៈជំនួយដល់ប្រជាជនភៀសខ្លួនតាមព្រំដែន

សម្តេចហ៊ុន សែនបានសួរសុខទុក្ខបុគ្គលិករៀបចំជំនួយថ្ងៃទី៣០ ខែធ្នូ ពិនិត្យការវេចខ្ចប់និងផែនការចែកចាយ ហើយជំរុញឱ្យសម្ភារៈទៅដល់ប្រជាជនភៀសខ្លួននៅខេត្តតាមព្រំដែនកម្ពុជា–ថៃដោយសុវត្ថិភាពនិងទាន់ពេល។