រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ត្រៀមទទួលគណៈប្រតិភូហ្វ្រង់កូហ្វូនី! រដ្ឋបាលរាជធានីភ្នំពេញ កំណត់ផ្លូវបិទ និងផ្អាកចរាចរណ៍តាមទីតាំងមួយចំនួនក្នុងខែវិច្ឆិកា

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការរៀបចំចរាចរណ៍ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធ។ ការបិទផ្លូវ កំពង់ចម្លង និងស្ពាន មានកាលបរិច្ឆេទនិងពេលវេលាផ្សេងៗគ្នា។

ឯកឧត្តម ជា វុទ្ធី ដឹកនាំប្រតិភូ CDC ចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ នៅខេត្តស្វាយរៀង

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំប្រតិភូ CDC ទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសពីរនៅខេត្តស្វាយរៀង កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីពិនិត្យវឌ្ឍនភាពនិងប្រតិបត្តិការ។ អត្ថបទបញ្ជាក់ថា កម្ពុជាមានតំបន់កំពុងដំណើរការ៣៩ គម្រោងវិនិយោគ១១៤៩ ទុនប្រមាណ១៥ប៊ីលានដុល្លារអាម៉េរិក និងការងារជិត២៧ម៉ឺនកន្លែង។

រដ្ឋាភិបាលអានុទីន ជួបបញ្ហាធំ! ក្រុមបាតុករ សម្រុកបិទមុខអគាររដ្ឋាភិបាល ស្រែកថា ថ្នាក់ដឹកនាំគ្មានសមត្ថភាពដោះស្រាយវិបត្តិ!

ក្រុមបាតុករដឹកនាំដោយលោក Mano Khrueakaew បានមកដល់មុខទីស្តីការរដ្ឋាភិបាលនៅបាងកក នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទាមទារឱ្យរដ្ឋាភិបាលលោកអានុទីនដោះស្រាយបញ្ហាតម្លៃប្រេង ជីវភាព និងអំពើពុករលួយ។

អគ្គិភ័យឆាបឆេះអគារ Apartment ក្នុងខេត្ត Shanxi ប្រទេសចិន ផ្តាច់ជីវិតមនុស្ស ១៤ នាក់!

សារព័ត៌មានរដ្ឋចិនរាយការណ៍នៅថ្ងៃទី៩ ខែវិច្ឆិកាថា អគ្គិភ័យនៅអគារលំនៅឋានក្នុងទីក្រុងតៃយួន ខេត្តសានស៊ី បណ្តាលឱ្យមនុស្ស១៤នាក់ស្លាប់។ របាយការណ៍មុននេះបញ្ជាក់ថា មនុស្សសរុប៣៨នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ប៉ូលិសក្រុងការ៉ាឈីបាញ់សម្លាប់ជនសង្ស័យជិត២០០នាក់ក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០២៦

តាមកាសែត Dawn ប៉ូលិសក្រុងការ៉ាឈីបានសម្លាប់ជនសង្ស័យ១៩៧នាក់ក្នុងការប៉ះទង្គិច១៤៣៧លើក ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ គណៈកម្មាធិការសិទ្ធិមនុស្សប៉ាគីស្ថានរិះគន់ការកើនឡើងនៃចំនួនអ្នកស្លាប់។

«ម៉ាក់ ពេលសង្គ្រាមចប់ ប៉ានឹងត្រឡប់មកវិញទេ?» បទចម្រៀងរំជួលចិត្ត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍

បទចម្រៀងរបស់ក្មេងស្រីម្នាក់ក្នុងពិធីបើកកីឡាជាតិ បានរំជួលចិត្តអ្នកទស្សនា។ សម្តេច ហ៊ុន ម៉ាណែត ចែករំលែកបទនេះ និងលើកឡើងពីការឈឺចាប់របស់គ្រួសារ និងការស្វែងរកដំណោះស្រាយសន្តិវិធី។

រដ្ឋបាលខេត្តព្រះសីហនុបា្ររព្ធមីទ្ទិញអបអរសាទរខួបទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

រដ្ឋបាលខេត្តព្រះសីហនុប្រារព្ធមីទ្ទិញអបអរសាទរខួបទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត។

កម្ពុជា-អ៊ីស្រាអែល ពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវប្បធម៌ តាមរយៈសិល្បៈភាពយន្ត!

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមនិងថ្លែងសុន្ទរកថាក្នុងកម្មវិធីរាត្រីភាពយន្តអ៊ីស្រាអែល នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់មិត្តភាពនិងកិច្ចសហប្រតិបត្តិការវប្បធម៌។