រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ព្រះមហាក្សត្រកម្ពុជា យាងប្រទានភ្លើងទៀនជ័យ ព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ព្រះមហាក្សត្រកម្ពុជា យាងប្រទានភ្លើងទៀនជ័យ ក្នុងព្រះរាជពិធីខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដោយមានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋចូលរួម។

ខេត្តណាមានជាងគេនៅកម្ពុជា? ខេត្តព្រះសីហនុមាន GDP ក្នុងមនុស្សម្នាក់លើស ៥.០០០ ដុល្លារ ឈរលំដាប់ទី១ ទូទាំងប្រទេស

លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងអំពី GDP ក្នុងមនុស្សម្នាក់លើស ៥.០០០ ដុល្លារ ឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយនីងបូ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានហិរញ្ញវត្ថុស៊ីនហួរ។

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទីមួយ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនឹងចូលគាល់ព្រះមហាក្សត្រ ជួបថ្នាក់ដឹកនាំកម្ពុជា និងចូលរួមជាអធិបតីជាមួយព្រះមហាក្សត្រក្នុងពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច។

អ៊ីរ៉ង់ កាត់ទោសប្រហារជីវិតបុរស ៣ នាក់ ក្រោមការចោទប្រកាន់ធ្វើចារកម្មឱ្យអាមេរិក និងអ៊ីស្រាអែល អំឡុងផ្ទុះបាតុកម្ម!

តាមសេចក្ដីរាយការណ៍ អ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតបុរស ៣ នាក់ ក្រោមការចោទប្រកាន់ថាធ្វើចារកម្មឱ្យអាមេរិក និងអ៊ីស្រាអែល អំឡុងបាតុកម្ម។ ជនជាប់ចោទផ្សេងទៀតក្នុងសំណុំរឿងដូចគ្នាត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖«ព្រឹត្តិការណ៍កីឡាប្រណាំងទូក បានរួមចំណែកថែរក្សាទំនៀមទម្លាប់វប្បធម៌ខ្មែរដ៏ផូរផង់»!

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាព្រឹត្តិការណ៍កីឡាប្រណាំងទូកបានរួមចំណែកថែរក្សាវប្បធម៌ខ្មែរ និងពង្រឹងសាមគ្គីភាព ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងបង្ហោះគោម នៅខេត្តកំពង់ធំ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

មនុស្សយ៉ាងហោចណាស់ ២១ នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូកនៅប្រទេសសេណេហ្គាល់!

ទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងបានលិចនៅសមុទ្រភាគពាយព្យសេនេហ្គាល់ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២១នាក់ស្លាប់ តាមតួលេខបណ្តោះអាសន្នរបស់ក្រសួងមហាផ្ទៃ។ ការស្វែងរកនៅតែបន្ត ខណៈជនអន្តោប្រវេសន៍១៤២នាក់ផ្សេងទៀតត្រូវបានស្ទាក់ចាប់។

​អបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួង ស្ថាប័នរដ្ឋ និងមន្ត្រីជាន់ខ្ពស់បានដាក់កម្រងផ្កានៅវិមានឯករាជ្យ ដើម្បីរំឭកព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ និងការលះបង់របស់បុព្វបុរសខ្មែរ។

មនុស្សជាង ២០០,០០០ នាក់ប្រមូលផ្តុំគ្នាក្នុងទីក្រុង Amsterdam ទាមទារឱ្យមានវិធានការតឹងរ៉ឹងប្រឆាំងនឹងអ៊ីស្រាអែល

បាតុករជាង២០០,០០០នាក់បានប្រមូលផ្តុំក្នុងទីក្រុង Amsterdam កាលពីថ្ងៃទី៨ ខែវិច្ឆិកា ក្នុងបាតុកម្ម «បន្ទាត់ក្រហម» ដើម្បីទាមទារឱ្យរដ្ឋាភិបាលហូឡង់ដាក់ទណ្ឌកម្មពាណិជ្ជកម្មលើអ៊ីស្រាអែល និងបញ្ឈប់ការលក់អាវុធ។

គ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏រន្ធត់នៅប្រទេសអេហ្ស៊ីប ផ្តាច់ជីវិតមនុស្ស ៧ នាក់ និងជាង ១២០ នាក់ទៀតរងរបួស

រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបានបុកគ្នានៅភាគខាងត្បូងទីក្រុងគែរ កាលពីថ្ងៃទី៨ ខែវិច្ឆិកា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់ និងជាង១២០នាក់រងរបួស។ ប្រធានាធិបតីអេហ្ស៊ីបបានបញ្ជាឱ្យស៊ើបអង្កេត។