រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

ការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ គឺជាដំណើរឆ្ពោះទៅបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេសកម្ពុជា

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងពីការខិតខំបញ្ចប់វិវាទដីធ្លី ក្នុងពិធីចែកបណ្ណនៅខេត្តកែប ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ អភិបាលខេត្តបញ្ជាក់ពីវឌ្ឍនភាពចុះបញ្ជី និងណែនាំឱ្យប្រជាពលរដ្ឋមកទទួលបណ្ណក្នុងម៉ោងធ្វើការ។ តាមរបាយការណ៍ ខេត្តមានក្បាលដី៥៤១០៧ និងបណ្ណចែកដល់ដៃ៣០៥៦៦។

ក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ទំនើប និងប្រើប្រាស់AI នៅកម្ពុជា

រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានជួបលោក MA Tieqiao នៃក្រុមហ៊ុន Guilin Junda Transportation នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិភាក្សាគម្រោងវិនិយោគទេសចរណ៍។ ភាគីក្រុមហ៊ុនបានស្នើអនុសាសន៍និងការគាំទ្រ ខណៈរដ្ឋមន្ត្រីចាត់ទុកជំនួបជាជំហានឆ្ពោះទៅការអនុវត្តគម្រោង។