រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

ចិនបន្តផ្តល់ជំនួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងមូលនិធិពិសេសមេគង្គ–ឡានឆាងឆ្នាំ២០២៥ នៅថ្ងៃទី១៧ កញ្ញា។ គម្រោងថ្មី១១ មានថវិកាប្រមាណ២,៥លានដុល្លារ គ្របដណ្តប់ការអប់រំ ស្ត្រី ទេសចរណ៍ កសិកម្ម និងវិស័យផ្សេងទៀត។

កម្ពុជា–ចិន ពង្រឹងសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីបង្កើតសហគមន៍វាសនារួម និងមិត្តភាពដែកថែបកាន់តែរឹងមាំ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នៅប៉េកាំងថ្ងៃទី១៦ កញ្ញា ២០២៥។ ភាគីទាំងពីរពិភាក្សាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ ហើយលោក ស៊ុន ចាន់ថុល អបអរសាទរចិនចំពោះព្រឹត្តិការណ៍សំខាន់ៗ។

រដ្ឋមន្រ្តីការពារជាតិកម្ពុជា-ចិនគ្រោងជួបគ្នាពិភាក្សាពីកិច្ចសហប្រតិបត្តិការការពារជាតិ

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា គ្រោងជួបសមភាគីចិន Dong Jun នាឱកាសវេទិកាប៉េកាំងសៀងសានលើកទី១២ ពីថ្ងៃទី១៧ដល់១៩ ខែកញ្ញា ឆ្នាំ២០២៥។ លោកក៏នឹងថ្លែងក្នុងសម័យប្រជុំពេញអង្គទី៤ និងជួបតំណាងប្រទេសជាមិត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។

ក្រុមហ៊ុន Turkish Airlines នឹងបើកបម្រើជើងហោះហើរត្រង់ Istanbul–ភ្នំពេញ ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥

ក្រុមហ៊ុន Turkish Airlines បានជម្រាបក្រសួងទេសចរណ៍អំពីផែនការបើកសេវាហោះហើរត្រង់ Istanbul–ភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ តាមអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពង្រឹងការតភ្ជាប់កម្ពុជាទៅបណ្តាញអន្តរជាតិរបស់ក្រុមហ៊ុន។

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ស្នើឲ្យចិនបង្កើនការនាំចូលកសិផលពីកម្ពុជា

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជួបអភិបាលតំបន់ស្វយ័តក្វាងស៊ី Wei Tao នៅណាននីង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ និងស្នើឱ្យចិនបង្កើនការនាំចូលកសិផលកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យផ្សេងៗ។

ឯកអគ្គរដ្ឋទូតចិន៖ មូលនិធិ GX បន្តរួមចំណែកសកម្មក្នុងការបង្ការ និងព្យាបាលជំងឺគ្រុនឈាមនៅកម្ពុជា

ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពិន បានស្វាគមន៍លោក Leung Chun-ying និងគណៈប្រតិភូមូលនិធិ GX នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ហើយលើកឡើងពីការវះកាត់ភ្នែកឡើងបាយ៥,៨០០ករណី និងកិច្ចចូលរួមរបស់មូលនិធិក្នុងការបង្ការ និងព្យាបាលជំងឺគ្រុនឈាមនៅកម្ពុជា។