
ជម្លៀសជនជាប់ឃុំចំនួន១០៦៦នាក់ ស្រី៦៧នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់ពីការឈ្លានពានសៀម
អគ្គនាយកដ្ឋានពន្ធនាគារបានជម្លៀសជនជាប់ឃុំ១០៦៦នាក់ រួមទាំងស្ត្រី៦៧នាក់ ពីឧត្តរមានជ័យទៅពន្ធនាគារសៀមរាប កាលពីយប់ថ្ងៃទី៨ ខែធ្នូ ដោយសារហានិភ័យគ្រាប់បែកនិងគ្រាប់ផ្លោង។ ប្រតិបត្តិការបញ្ចប់ដោយសុវត្ថិភាពម៉ោង៤:៤០ទៀបភ្លឺថ្ងៃទី៩ ដោយប្រើរថយន្ត៣២គ្រឿង និងមន្ត្រី២២១នាក់។









