
ពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សា ស្ដីពីគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង JICA បានចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សា សម្រាប់គម្រោងរៀបចំផែនការមេដែលគ្រោងប្រើពេលប្រមាណ ២៤ខែ ដើម្បីអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុឱ្យក្លាយជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។









