
សេចក្តីសម្រេចរដ្ឋាភិបាលកម្ពុជាស្តីពីការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីសម្របសម្រួល និងគាំទ្រការងាររបស់ក្រុមអ្នកសង្កេតការណ៍ត្រួតពិនិត្យបទឈប់បាញ់ដែលដឹកនាំដោយម៉ាឡេស៊ី។ ក្រុមការងារនឹងរាយការណ៍ជូននាយករដ្ឋមន្ត្រីកម្ពុជាអំពីស្ថានការណ៍នៅតំបន់រងផលប៉ះពាល់ និងសុំការណែនាំតាមការចាំបាច់។









