
កម្ពុជា ប្រកាសបដិសេធព័ត៌មានបំភ្លៃរបស់ភាគីឈ្លានពានថៃ ដែលថាកម្ពុជាបានបាញ់ផ្លោង BM 21 ទៅទីតាំងប្រសាទតាមាន់
អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងនៅសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថា កម្ពុជាបដិសេធព័ត៌មានរបស់ភាគីថៃដែលថាកម្ពុជាបានបាញ់ផ្លោង BM 21 ទៅទីតាំងប្រាសាទតាមាន់។ លោកជំទាវក៏បានអំពាវនាវឱ្យបញ្ឈប់រាល់អរិភាពទាំងអស់។









