រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចលនាមហាជនឧបត្ថម្ភថវិកាគាំទ្រការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យស្ថាប័ន អាជ្ញាធរ វិស័យឯកជន និងសប្បុរសជន ពង្រឹងការគាំទ្រអតីតយុទ្ធជននិងនិវត្តជន ជាពិសេសការបរិច្ចាគថវិកាសាងសង់ផ្ទះ។

កម្ពុជា-ព្រុយណេ ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ លើកកម្ពស់ទេសចរណ៍មូស្លីម និងជំរុញការផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងព្រុយណេពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញទេសចរណ៍មូស្លីម និងការតភ្ជាប់ហោះហើរ។ ភាគីទាំងពីរគ្រោងចុះ MOU នៅកម្ពុជា ឬក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦នៅសេប៊ូ។

ក្រសួងមហាផ្ទៃចោទ៩សំណួរទៅរដ្ឋមន្រ្តីថៃដែលខំបង្វែររឿងថាខ្លួនជាជនរងគ្រោះក្នុងជម្លោះកម្ពុជានិងថៃ

ក្រសួងមហាផ្ទៃកម្ពុជាបដិសេធការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃនៅមហាសន្និបាត UN និងចោទសំណួរ៩ចំណុចតាមសេចក្តីថ្លែងការណ៍ថ្ងៃទី២៩ ខែកញ្ញា ជុំវិញការបាញ់ប្រហារ ព្រំដែន បទឈប់បាញ់ និងការចូលរួមរបស់អន្តរជាតិ។

ទាហានថៃបានធ្វើសកម្មភាពរំលោភបំពានទឹកដីកម្ពុជាជិតបង្គោលព្រំដែនលេខ៤៦និងលេខ៤៧ ប៉ុន្តែត្រូវបានអាជ្ញាធរកម្ពុជានិងប្រជាពលរដ្ឋខ្មែររារាំងវិញ

តាមសេចក្តីរាយការណ៍ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ទាហានថៃនាំអ្នកវាស់ដីមកក្បែរបង្គោលព្រំដែនលេខ៤៦នៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ហើយត្រូវកម្លាំងកម្ពុជាមិនប្រដាប់អាវុធរារាំង។ កម្លាំងនិងប្រជាពលរដ្ឋក៏ត្រៀមនៅតំបន់បង្គោលលេខ៤៧។

ជម្លោះកម្ពុជានិងថៃ!ប្រមុខការទូតកម្ពុជាទទូចឱ្យ UN បន្តគាំទ្រដល់ការបន្ថយភាពតានតឹង

រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន អំពាវនាវក្នុងជំនួបថ្ងៃទី២៦ ខែកញ្ញា ឱ្យអគ្គលេខាធិការ UN បន្តគាំទ្រការបន្ថយភាពតានតឹងកម្ពុជា-ថៃ។ លោកបញ្ជាក់ថាកម្ពុជាចង់បានសន្តិភាព និងខិតខំស្តារទំនុកចិត្តនិងទំនាក់ទំនងធម្មតាឡើងវិញ។