កងទ័ពថៃវាយប្រហារតំបន់ជនស៊ីវិលកម្ពុជាស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុបានរាយការណ៍នៅថ្ងៃទី២៧ ខែកក្កដាថា កងទ័ពឈ្លានពានថៃបានបន្តវាយប្រហារតំបន់ជនស៊ីវិលកម្ពុជា ដោយទម្លាក់គ្រាប់បែក បណ្ដាលឱ្យឆេះផ្ទះនៅសង្កាត់សំរោង ក្រុងសំរោង និងខូចខាតផ្ទះនៅស្រុកបន្ទាយអំពិល។2025-07-27KPS99TV
កម្ពុជា ប្រកាសបដិសេធព័ត៌មានបំភ្លៃរបស់ភាគីឈ្លានពានថៃ ដែលថាកម្ពុជាបានបាញ់ផ្លោង BM 21 ទៅទីតាំងប្រសាទតាមាន់អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងនៅសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថា កម្ពុជាបដិសេធព័ត៌មានរបស់ភាគីថៃដែលថាកម្ពុជាបានបាញ់ផ្លោង BM 21 ទៅទីតាំងប្រាសាទតាមាន់។ លោកជំទាវក៏បានអំពាវនាវឱ្យបញ្ឈប់រាល់អរិភាពទាំងអស់។2025-07-27KPS99TV
បេតិកភណ្ឌវប្បធម៌ពិភពលោករបស់កម្ពុជារងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយកងទ័ពថៃយោងតាមសេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែកក្កដា កងទ័ពថៃបានបន្តបាញ់ផ្លោងលើប្រាសាទព្រះវិហារដោយប្រើកាំភ្លើងធំធុនធ្ងន់ និងអាវុធផ្សេងទៀត បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីតាំងជាច្រើន។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ប្រាសាទនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិ។2025-07-27KPS99TV
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យផ្តល់ជំនួយបន្ទាន់ដល់ប្រជាពលរដ្ឋភៀសសឹក និងពលករវិលត្រឡប់នៅថ្ងៃទី២៧ ខែកក្កដា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្របសម្រួលជាមួយខេត្តជាប់ព្រំដែនចំនួន៧ ដើម្បីជួយពលករខ្មែរវិលត្រឡប់ពីថៃ និងរៀបចំមធ្យោបាយធ្វើដំណើរ។ ដោយឡែក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធបានសម្របសម្រួលទីជម្រក អាហារ និងការថែទាំសុខភាពដល់អ្នករត់ចេញពីតំបន់ប្រយុទ្ធ។2025-07-27KPS99TV
ពលរដ្ឋខ្មែរជាង៤០០នាក់នៅប្រទេសនូវ៉ែលហ្សេឡង់ សម្តែងមតិនិងរិះគន់ការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា តាមសេចក្តីរាយការណ៍របស់ស្ថានីយ ប្រជាពលរដ្ឋខ្មែរជាង ៤០០ នាក់បានជួបជុំគ្នានៅទីលាន Aotea Square ក្នុងទីក្រុង Auckland នៅថ្ងៃទី២៧ ខែកក្កដា ដើម្បីបង្ហាញមតិអំពីជម្លោះតាមព្រំដែនកម្ពុជា–ថៃ។2025-07-27KPS99TV
ពលរដ្ឋខ្មែររាប់ពាន់នាក់តវ៉ានៅមុខសភារដ្ឋវិចតូរីយ៉ា ដើម្បីស្នើសុំយុត្តិធម៌សម្រាប់កម្ពុជាតាមសេចក្ដីរាយការណ៍របស់ស្ថានីយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋខ្មែររាប់ពាន់នាក់នៅអូស្ត្រាលីបានប្រមូលផ្ដុំតវ៉ានៅមុខសភារដ្ឋវិចតូរីយ៉ា ដើម្បីស្នើសុំយុត្តិធម៌សម្រាប់កម្ពុជា។2025-07-27KPS99TV
មន្ទីរសាធារណការខេត្តជាប់ព្រំដែនកម្ពុជា-ថៃត្រៀមខ្លួនបញ្ឈរគ្រឿងចក្រតភ្ជាប់ផ្លូវខូចខាតដោយគ្រាប់ផ្លោងពីថៃអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ផន រឹម បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនតាមខេត្តជាប់ព្រំដែនកម្ពុជា–ថៃ បានត្រៀមគ្រឿងចក្រប្រចាំការទាំងថ្ងៃទាំងយប់ ដើម្បីជួសជុល និងតភ្ជាប់ផ្លូវជាបន្ទាន់ ប្រសិនបើផ្លូវរងការខូចខាតដោយគ្រាប់ផ្លោង។2025-07-27KPS99TV
កម្ពុជាទទួលយកសំណើឈប់បាញ់របស់ត្រាំនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងសារនាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ថា កម្ពុជាទទួលយកសំណើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱ្យឈប់បាញ់ភ្លាមៗ និងបានបញ្ជាក់ជាថ្មីពីការគាំទ្រការឈប់បាញ់ភ្លាមៗដោយឥតលក្ខខណ្ឌ។ លោកបានចាត់ឱ្យឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បន្តសម្របសម្រួលជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio។2025-07-27KPS99TV
អ្នកនាំពាក្យក្រសួងការពារជាតិថា កងទ័ពថៃបន្តវាយប្រហារចូលទឹកដីកម្ពុជានាព្រឹកថ្ងៃទី២៧ ខែកក្កដាលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីម៉ោង២រំលងអាធ្រាត្រដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃនៅតែបន្តវាយប្រហារ ខណៈកងទ័ពកម្ពុជាបន្តការពារ។ លោកជំទាវបានលើកឡើងពីការបន្តប្រយុទ្ធនៅលើសមរភូមិ ទោះបីកម្ពុជាបានឯកភាពនឹងសំណើអាមេរិកឱ្យឈប់បាញ់ភ្លាមៗដោយគ្មានលក្ខខណ្ឌក៏ដោយ។2025-07-27KPS99TV
BREAKING: ប្រមុខ UN ឱ្យកម្ពុជា-ថៃទទួលយកបទឈប់បាញ់ជាបន្ទាន់តាមទំព័រ Facebook របស់អង្គការសហប្រជាជាតិ អគ្គលេខាធិការ António Guterres បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។2025-07-27KPS99TV